ចែករំលែក

ក្រោយពីមានការចាប់អាម្មណ៍ ជាមួយលោកចោរម្នាក់ ដែលមានសម្រស់ស្អាត មិនចេញតួកុន រួចមក ស្រាប់តែក្រោយមកទៀត មានព័ត៌មាជាច្រើនបានបង្ហាញថា តាមពិតចោរស្អាតរូបនោះ គឺជាមនុស្សរៀនបានខ្ពង់ខ្ពស់ ហើយមិនត្រឹមតែប៉ុណ្ណោះថែមទាំងធ្លាប់ថតស្ពតពាណិជ្ជកម្មថែមទៀតផង ។

គួររំឭកដែរថា ជនសង្ស័យ​ម្នាក់​ ត្រូវ​បានម្ចាស់​ម៉ូតូ​ឃាត់ខ្លួន​ យកទៅ​អោយ​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ទន្លេ​បាសាក់ ​ធ្វើការ​សាកសួរ​ បន្ទាប់​ពី​ជនសង្ស័យ​បានធ្វើសកម្មភាព​លួចម៉ូតូគូសង្សារ ២នាក់កំពុង តែអង្គុយលេងហ្គេមយកទៅ​​បញ្ចាំ​ កាលពីវេលា​ម៉ោង​៤ល្ងាច​ ថ្ងៃ​ទី​២៦​ ខែ​មិថុនា​ ឆ្នាំ​២០១៧​ នៅ​កន្លែង​ហ្គេម​បាញ់ត្រីក្នុង​កោះ​ពេជ្រ​ សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​ រួច​ឃាត់ខ្លួន​បាននៅ​វេលា​ម៉ោង​៨និង​៣០នាទី​យប់​ ថ្ងៃ​ទី​២៦​ ខែ​មិថុនា​ ឆ្នាំ​២០១៧ ​នៅ​ផ្ទះ​ជួល​ម្តុំ​គុក​ទួល​ស្លែង​ សង្កាត់​បឹងកេងកង​៣​ ខណ្ឌ​ចំការមន​ ។

​ជនសង្ស័យ​ដែលឃាត់ខ្លួនបានមានឈ្មោះ​ ចាន់​ សុខវិចិត្រា​ ភេទប្រុស​ អាយុ ២២ឆ្នាំ​ មុខរបរ​នៅផ្ទះ​ ស្នាក់នៅ​សង្កាត់​បឹងកេងកង១​ ខណ្ឌ​ចំការមន​ ។ ចំណែកជនរងគ្រោះ​ជាម្ចាស់​ម៉ូតូ​មាន​ឈ្មោះ​ កន​ សុវណ្ណា​ ភេទប្រុស​ អាយុ​ ២១ឆ្នាំ មុខរបរ​និស្សិត​ ស្នាក់នៅ​ផ្ទះ​លេខ​ ១០៦​E1ផ្លូវ​៨០​ ភូមិ​២០​ សង្កាត់​ស្រះចក​ ខណ្ឌ​ដូនពេញ​ ​​ម៉ូតូ​ដែល​ជនសង្ស័យ​លួច​យក​ទៅ​គឺ​ម៉ាក​ហុងដាឌ្រីម​​​ ស៊េរី​ឆ្នាំ​២០១៧​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1GH 0759 ។

តាមសម្តី​ជនរងគ្រោះ​ជនរងគ្រោះ​ ជាម្ចាស់​ម៉ូតូ​បានឱ្យដឹងថា​ មុនពេលកើតហេតុ​ នៅពេល​រសៀល​ រូប​គេ​មានគ្នា​ពីរនាក់​សង្សារ​ បានជិះម៉ូតូ​ម៉ាកហុងដា​ឌ្រីម​​​ ស៊េរី​ឆ្នាំ​ ២០១៧​ពណ៌ខ្មៅ​ ចូលទៅ​​លេង​ហ្គេម​បាញ់ត្រី​ នៅក្នុង​កោះពេជ្រ​ ។

លុះ​ពួកគេ​កំពុង​លេង​បានទុក​កូន​សោ​​នៅលើ​ទូរ​ហ្គេម​បាញ់​ ខំប្រឹង​លេង​ដោយ​មិន​ដឹង​ថាបាត់​កូន​សោ​​ម៉ូតូ​នៅ​ពី​មុខនោះទេ​ ។ មួយ​សន្ទុះ​ក្រោយ​មក​ ពួកគេ​ជាជនរងគ្រោះ​ បានឈប់​លេង​ហ្គេម​ ហើយ​បានចេញ​មកក្រៅ​ដើម្បី​យកម៉ូតូ​ ស្រាប់តែ​អត់ឃើញ​ម៉ូតូ​ របស់​ពួក​គេ​ទុក​នៅ​ខាងក្រៅ​ ទើប​ផ្អើល​ឆោឡោ​ឡើង​ថា ​បាត់​ម៉ូតូ​ ហើយ​រូប​គេ​បានឱ្យ​ខាង​ម្ចាស់​ហ្គេម ​ឆែក​មើល​កាមេរ៉ា​សុវត្ថិភាព​ ស្រាប់តែ​ឃើញ​ជនសង្ស័យ​ខាលើ ​បានធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​របស់​គេពិត​ប្រាកដ​មែន​ ។

ជនរងគ្រោះបន្តថា ឃើញ​ដូច្នេះ ​រូប​គេ​​បាននាំគ្នា​ទៅ​ដាក់​ពាក្យ​បណ្ដឹង​ នៅ​ប៉ុស្តិ៍​នគរបាល​ទន្លេ​បាសាក់​ ។ បន្ទាប់​ពី​ដាក់​ពាក្យ​បណ្ដឹង​រួច​ហើយ​ ដោយសារ​មាន​អ្នក​ស្គាល់​ជនសង្ស័យ ដែល​លួច​យក​ម៉ូតូ​របស់​គេ​នោះ​ កំពុង​លាក់​ខ្លួន​នៅ​ផ្ទះ​ជួល​មួយ​កន្លែង​ស្ថិត​ នៅម្តុំ​គុក​ទួល​ស្លែង​ សង្កាត់​បឹងកេងកង​៣​ ខណ្ឌ​ចំការមន​ ពេល​រូបគាត់​ជាជនរងគ្រោះ​ បាននាំគ្នា​ទៅ​ដល់​ផ្ទះ​ជនសង្ស័យ​ រួច​ហើយ​បានសួរនាំទៅ​ជនសង្ស័យ​ ទើប​ជនសង្ស័យ​រូបនោះ ​បានឆ្លើយថា​ម៉ូតូ​ដែល​គេលួច​យកមក ​គឺ​រូប​គេ​ បានយកទៅ​បញ្ចាំ​នៅម្តុំ​ផ្សារ​ឃ្លាំង​រំសេវ​ ក្នុង​តម្លៃ​ ១៦០ដុល្លារ​ ពេល​នោះ​ជនរងគ្រោះ​ជាម្ចាស់​ម៉ូតូ​ ក៏​បានយក​លុយ​ទៅលួស​យកម៉ូតូ​មកវិញ​ រួច​ហើយ​ក៏​នាំ​ខ្លួន​ជនសង្ស័យ​ ទៅ​ប្រគល់​ឲ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ទន្លេ​បាសាក់ ​ដើម្បី​ធ្វើការ​សាកសួរ​ ។

នៅ​ចំពោះ​មុខ​ សមត្ថកិច្ច​ជនសង្ស័យ​ បានសារភាពថា​ រូប​ពិត​បាន​លួច​យក​ម៉ូតូ​របួស​ជនរងគ្រោះ​ យកទៅ​បញ្ចាំ​ពិត​ប្រាកដ​មែន​ ។ ​​ក្រោយ​ពេល​កើតហេតុ​ ជនរងគ្រោះ​បានទៅដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​ទន្លេ​បាសាក់​ ដើម្បី​សមត្ថកិច្ច​ធ្វើ​ការ​តាម​និតិវិធី​នៃច្បាប់​ ចំនែក​ជនសង្ស័យ​ ត្រូវ​សមត្ថកិច្ច​កសាង​សំណុំ​រឿង​បញ្ជូន​ខ្លួន​ ទៅ​អធិការ​ដ្ឋាន​ខណ្ឌ​ចំការមន​ដើម្បី​ចាត់​ការ​បន្ត​ ៕ សហការី KBN