ចែករំលែក

មួយរយៈចុងក្រោមនេះ គេសង្កេយឃើញថា មានអ្នកមួយជំងឺជាច្រើន ដែលបានទៅសម្រាកព្យាបាលជំងឺក្នុងមន្ទីរពេទ្យ ដោយក្រុមគ្រួសារអៈអាងថា មានជំងឺតែបន្តិចបន្តួចសោះ តែបែជាស្លាប់ ហើយករណីដូចនេះ បានធ្វើឱ្យក្រុមគ្រួសារអ្នកជំងឺខ្លះបាត់បង់ភាពទុកចិត្តជាមួយ មន្ទីរពេទ្យក្នុងស្រុក ។

តួយ៉ាងដូចជាការបង្ហោះរបស់ម្ចាស់គណនីហ្វេសប៊ុកម្នាក់ឈ្មោះ Sreyneth Davey បានបង្ហាញសារមួយឱ្យដឹងថា មាននារីម្នាក់ និងកូន (ទារក) ត្រូវបានស្លាប់ខណៈពេលសម្រាលកូននៅក្នុងមន្ទីរសម្ភព សៅ សំបូរ ហើយក្រោយពីទទួលទ្ធផលដូចនេះ ខាងសម្ភពមិនទទួលខុសត្រូវហើយ បែជាដាក់បន្ទុកលើសពថា មានជំងឺនេះ ជំងឺនោះ ថែមទៀតផង ទាំងដែលក្រុមគ្រួសារបានអៈអាងថា ម្ដាយនិងកូនរងគ្រោះមានសុខភាពល្អ ព្រោះបានធ្វើការពិនិត្យសុខភាពជារៀងរាល់ខែ ។

ខាងក្រោមនេះគឺជាសំណេរលម្អិតរបស់ម្ចាស់គណនីហ្វេសប៊ុក Sreyneth Davey ៖

«នាងនិងក្មួយទៅចោលពួកខ្ញុំជិតពីរអាទិត្យហើយ ក្រោយពេលចូលសំរាលនៅមន្ទីរសម្ភព សៅ សំបូរ លទ្ធផលដែលទទួលបានគឺ សោកសៅបំផុត មិនអាចបំភ្លេចបាន នាងមិនមានជំងឺអ្វីពិនិត្យសុខភាពរាល់ខែ ម្ដាយនិងកូនសុខភាពល្អ ពេលឈឺពោះសម្រាល នៅមន្ទីរពេទ្យ សៅសំបូរ គឺទៅរហូតជាមួយនិងកូន សួរថា”តើឈ្មោះគ្រូពេទ្យមានមុខងារជាអ្វី” រឺក៏វិជ្ជាជីវៈមិនគ្រប់គ្រាន់ក៏អាចធ្វើពេទ្យបានដែរ មិនពិនិត្យអោយដិតដល់ហើយចេះតែចាក់ថ្នាំអោយតែរួចពីដៃ ដល់ពេលធ្វើឱ្យមនុស្សស្លាប់ ចោទថាអ្នកជំងឺឈឺនេះឈឺនោះ គឺពួកអ្នកឯងមិនសមធ្វើជាពេទ្យដែលមានវិជ្ជាជីវៈអោយពិតប្រាដនោះទេ ចុះបើកើតចំគ្រួសារ របស់ពួកអ្នកឯងវិញ តើពួកឯងមានអារម្មណ៍យ៉ាងណា» (ប្រភពមិនបានបញ្ជាក់ទីកន្លែង និងឈ្មោះសាសព) ៕
យុទ្ធ KBN
ប្រភព៖ Sreyneth Davey