ចែករំលែក

ភ្នំពេញ៖ តារាកំប្លែងស្រីល្បីឈ្មោះ អ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង ដែលមានសំនួនវោហាកាយវិការក្រមិចក្រមើមធ្វើឲ្យបងប្អូនផ្ទុះសំណើចរាលពេលសម្ដែងនោះ មិនត្រឹមតែមានអាជីពជាអ្នកសិល្បៈប៉ុណ្ណោះទេ គឺថែមទាំងមានអាជីពផ្សេងទៀត ដូចជាលក់សាច់ក្រក ប្រហុកខ្ទិះតាមអនឡាញ ជាដើម ស្ទើររកពេលសម្រាកគ្មាននោះ ធ្វើឲ្យរាសីនៃជីវភាពរបស់នាងឡើងខ្ពស់ស្រឺតៗ តែម្តង។

អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺថ្មីៗនេះ នាងខ្ញុង នាងបានរថយន្តទំនើបថ្មីមួយគ្រឿងគឺឡង់គ្រឺស័រ ២០១៩ ដែលមានតម្លៃប្រមាណជា១០ម៉ឺនដុល្លារអាមេរិក។ ដោយនាងបានអះអាងថា នេះបានមកពីកម្លាំងញើសឈាមដែលនាងខិតខំរកមកយ៉ាងលំបាក។
អ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង បង្ហោះសារនៅលើបណ្តាញសង្គមយ៉ាងដូច្នេះថា “ខ្ញុំប្រឹងរាល់ថ្ងៃស្ទើរងាប់ស្ទើររស់ ចឹងវាមិនចំលែកទេដែលខ្ញុំទទួលបាននៅអ្វីដែលខ្ញុំប្រាថ្នានោះ ព្រោះវាបានមកពីការតស៊ូរបស់ខ្ញុំ អរគុណកំលាំងចិត្ត”៕