ចែករំលែក

ភ្នំពេញ៖ កាន់តែភ្ញាក់ផ្អើល ជាពិសេសមិត្តយុវវ័យ ដែលតែងតែគាំទ្រ និងស្រឡាញ់កញ្ញា ពេជ្រ សូលីកា ដោយសារមុននេះបន្តិចទំព័រហ្វេសប៊ុកផ្លូវការរបស់ផលិតកម្មរស្មីហង្សមាសបានប្រកាសថាស្រីស្រស់សោភារូបនេះបានក្លាយជាតារាចម្រៀងថ្មីប្រចាំផលិតកម្មរបស់ខ្លួនហើយ ។ 

បើតាមការស្ទង់សន្ទុះប្រជាប្រិយភាពរបស់កញ្ញា ពេជ្រ សូលីកា នាពេលបច្ចុប្បន្ននេះ ពោលគឺក្រោយពេលដែលនាងបង្ហាញខ្លួនជាថ្មីលើវិថីសិល្បៈ គេសង្កេតឃើញថា នាងពិតជាបានទទួលការគាំទ្រច្រើនបំផុតពីសំណាក់មិត្តៗយុវវ័យ ដូច្នេះហើយទីផ្សារការងាររបស់ម្ចាស់បទ «លាក់បាំង» រូបនេះ ក៏កាន់តែមានច្រើនស្ទើរតែរកពេលសម្រាប់ខ្លួនឯងពុំបានផង ។
ខាងក្រោមនេះគឺជាដំណឹងដែលកញ្ញា ពេជ្រ សូលីកា ក្លាយជាសមាជិកគ្រួសាររបស់ហង្សមាស ៖