ចែករំលែក

ថៃ៖ ថ្មីៗនេះ វីដេអូឃ្លីបមួយបង្ហាញឱ្យដឹងពីសកម្មភាពរបស់ប្រពន្ធតាមទាន់ប្ដីនាំស្រីដេកផ្ទះសំណាក់ បានបង្កឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅលើបណ្ដាញទំនាក់ទំនងសង្គមថៃ ។

ករណីខាងលើនេះត្រូវបានកើតឡើង បន្ទាប់ពីស្ត្រីមិនបង្ហាញឈ្មោះម្នាក់ បានតាមដានដឹងថា ប្ដីរបស់នាងនាំស្រីផ្សេងទៅដេកផ្ទះសំណាក់ ហើយនាងក៏បាននាំកូនស្រីរបស់នាងទៅជាមួយផងដែរ ដើម្បីថតសកម្មភាពបង្ហោះចូលទៅក្នុងហ្វេសប៊ុក ។

ខណៈដែលតាមទាន់ប្ដីកំពុងនៅជាមួយស្រីថ្មីនោះ គេបានឮនាងស្រែកថាលែងលះ ប៉ុន្តែប្ដីរបស់នាងបានព្យាយាមនិយាយឱ្យសម្រួលគ្នានៅផ្ទះ ព្រមទាំងការពារមិនឱ្យប្រពន្ធធ្វើបាបសាហាយរបស់ខ្លួនថែមទៀតផង ។
សម្រាប់វីដេអូឃ្លីបមួយនេះផងដែរ ត្រូវបានមនុស្សជាច្រើនស៊ែតៗគ្នាយ៉ាងព្រោងព្រាត មិនថាតែនៅក្នុងហ្វេសប៊ុក ឬ Line ឡើយ ៕
សហការី KBN
ប្រភព៖ khaosod