ចែករំលែក

មានករណីរំលោភសម្លាប់ ក្មេងស្រីម្នាក់យ៉ាងសាហាវព្រៃផ្សៃ ដោយគ្នាទើបតែមានអាយុ៥ឆ្នាំ ដោយហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃ១៧ មេសា ២០១៨ ស្ថិតនៅក្នុងភូមិសុទ្ធា ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង ។

បើតាមការរៀបរាប់ របស់ស្ត្រីជាម្តាយក្មេងស្រី បានយំរៀបរាប់ប្រាប់ថា គាត់ស្រឡាញ់កូនស្រី របស់គាត់ខ្លាំងណាស់ មិនដែលហ៊ានវាយ១ដៃទេ ស្រាប់តែពេលកើតហេតុ គាត់ជាប់រវល់អារឈើ ធ្វើរោងដើម្បីរស់នៅ នៅខាងមុខផ្ទះ ស្រាប់តែកូនស្រីគាត់ម្នាក់ទៀត រត់មកប្រាប់ ស្រាប់តែពេលទៅមើល ឃើញកូនរបស់គាត់ ត្រូវជនល្មើសចាប់រំលោភ ឈាមហូរស្រោចមុខចេតិយ ធ្វើឲ្យគាត់មានការតកស្លុតយ៉ាងខ្លាំង។

បើតាមមើលសភាពនៃសព គឺជនល្មើសវាបានចាប់រំលោភ រួចច្របាច់កក្មេងស្រីរងគ្រោះ រហូតទាល់តែដាច់ដង្ហើមស្លាប់តែម្តង។ សង្ឃឹមថាសមត្ថកិច្ចនឹងធ្វើការ ចាប់ខ្លួនជនល្មើសបានក្នុងពេលឆាប់ៗនេះ ដើម្បីរកយុត្តិធម៌ជូនស្ត្រីជាម្តាយ របស់ក្មេងស្រីរងគ្រោះ ក៏ដូចជាប្រជាជននៅក្នុងភូមិផងដែរ ៕