ចែករំលែក

ថៃ៖ បុរសម្នាក់ខណៈដែលទើបតែរៀបការរួចថ្មីថ្មោង ស្រាប់តែជួបគ្រោះចរាចរណ៍ស្លាប់យ៉ាងអណោចអធ័ម ដែលករណីនេះបានកើតឡើងនៅចំណុចផ្លូវកោងមួយកន្លែង ក្នុងទីរួមខេត្តខន់គែន ប្រទេសថៃ ។

ជនរងគ្រោះមានឈ្មោះ ណារ៉ាត់ វណ្ណា អាយុ ១៧ឆ្នាំ រស់នៅក្នុងទីរួមខេត្ត ខន់គែន ។ តាមសាក្សីនៅកន្លែងកើតហេតុ បានឱ្យដឹងថា ជនរងគ្រោះបានបើកបរម៉ូតូមួយគ្រឿង ក្នុងល្បឿនលឿន ហើយក៏បានជ្រុលហូស ធ្លាក់ផ្លូវស្លាប់តែម្ដង ។

សាក្សីបានឱ្យដឹងថា ជនរងគ្រោះទើបតែបានរៀបការមិនទាន់បានមួយថ្ងៃផង ស្រាប់តែជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់បែបនេះតែម្ដង ដោយបានធ្វើឱ្យក្រុមគ្រួសារមានភាពសោកសៅយ៉ាងខ្លាំង ។
សម្រាប់រឿងរាវដ៏រន្ធត់នេះមានអ្នកលេងហ្វេសប៊ុកជាច្រើន បង្ហាញអារម្មណ៍អាណិតជាពន់ពេក ព្រមទាំងនាំគ្នាចែករំលែង ចូលរួមរំលែកទុក្ខថែមទៀតផង ៕
សហការី KBN
ប្រភព៖ kapook