ចែករំលែក

ផ្អើលគ្រប់គ្នាថាជាគ្រាប់បែកដៃ តែការពិតមិនមែន​ជា​គ្រាប់​បែក​ដៃ​ទេ តែ​ជា​ដែកកេះ​សម្រាប់​ដុត​បារី​ដែល​ប្រជាពលរដ្ឋ​រើស​បាន នៅ​ស្រុក​កំ​រៀង​ខេត្តបាត់ដំបង។

ដែកកេះ​សម្រាប់​ប្រើប្រាស់​ក្នុង​ការ​ដុត​បារី ដែល​មាន​ទ្រង់ទ្រាយ​ស្រ​ដៀង​គ្នា​នឹង​គ្រាប់ បែក​ដៃ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​និង​រើស យក​ទៅ​ប្រគល់​ជូន​សមត្ថកិច្ច​នគរបាល​នៃ​អ​ធិការដ្ឋាន​នគរបាល​ស្រុក​កំ​រៀង ខេត្តបាត់ដំបង កាលពី រសៀល​ថ្ងៃ​ទី ១២ ខែ មេ​សា ឆ្នាំ ២០១៨ ក្នុងភូមិ​ម្នាស់​កាល ឃុំ​អូរ​ដា ស្រុក​កំ​រៀង ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុ​ច សុ​ខុន ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បាន បញ្ជាក់​ថា វត្ថុ​នោះ​គឺ​មិនមែន​ជា​គ្រប់​បែក​ដៃ នោះ​ទេ តែ​វា​ជា (​ដែកកេះ​សម្រាប់​ដុត​បារី​) ដែល ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ និង​មានការ សង្ស័យ​ហើយ​បាន​រាយការណ៍​ជូន​សម្ថ​កិច្ច​នគរ បាល​មូលដ្ឋាន ។ បើ​ទោះបីជា​យ៉ាងនេះ​ក្តី ឯកឧត្តម ស្នងការ​បាន អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន សូមកុំ​ប្រើប្រាស់​វត្ថុ​ណាមួយ​ដែល ងាយ​នឹង​បង្ករ​ឲ្យ​មានការ​ភ័ន្ត​ច្រឡំ ដូច​ជា​ករណី​មួយ នេះ​ជាដើម​ហើយ​ជាមួយ​នេះ​ឯកឧត្តម​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​មេត្តា​ផ្តល់​ព​ត៌​មាន​ជា​បន្ទាន់ ដល់​សមត្ថកិច្ច​នគរបាល​ដែល​នៅ​ជិត​បំផុត ក្នុង​ករណី​ប្រទះ​ឃើញ​វត្ថុ​ឬ​សម្ភារៈ​ណាមួយ​ដែល​មានការ​សង្ស័យ ដើម្បី​សម្ថ​កិច្ច​នគរបាល​មាន​វិធានការ​ត្រួតពិនិត្យ និង​ដោះស្រាយ​ជូន​ជា​បន្ទាន់ ៕