ចែករំលែក

បុរស​ដែល​មានឈ្មោះ​នៅ​លើ​ហ្វេ​ស​ប៊ុ​កថា បរិ​ញ្ញា ឈិ​ន សីហា ដែល​កំពុង​ល្បី បាន​សរស​សេរ​សារ​យ៉ាង​វែង​អន្លាយ​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន អម​ដោយ​ការ​ដៀមដាម និង​ស្ដីបន្ទោស​លើ​ក្រុម​មនុស្ស​ល្ងង់ខ្លៅ ។ សារ​របស់​លោក​នេះ មិន​បាន​សង្កត់​ថា ជា​អ្វី​អោយ​ប្រាកដ​នោះ​ទេ ប៉ុន្តែ​តាម​សំ​ណេ​រ​របស់​លោក ហាក់​ចង់​បញ្ជាក់ និង​ស​ម្ដៅ​ដល់់​ក្រុម​មនុស្ស​ដែល​បាន​រិះគន់ និង​ជេរ​លោក ដោយសារ​តែ​ការ​ប្រើ​កម្រិតសិក្សា​ថ្នាក់អនុបណ្ឌិត​ទៅ​ដាក់​នៅ​ក្នុង​ពិធី​ភ្ជាប់ពាក្យ ។

នេះ គឺជា​ខ្លឹមសារ​ដើម​ទាំងស្រុង​ដែល​​សរសេរ​ដោយ​លោក ឈិ​ន សីហា ៖

តម្លៃ​សីលធម៌​សង្គម Social Moral Value

មនុស្ស​ម្នាក់​ៗ​មាន​តម្លៃ​និង​សីលធម៌​រស់នៅ​រៀង​ៗ​ខ្លួន​សម្រាប់​សង្គម​មួយ​នេះ​។ ការ​កើតមក​របស់​មនុស្ស​មិនមែន​ដោយ​ចៃដន្យ​នោះ​ទេ តែ​សភាវធម៌​និង​ធាតុ​ជួយ​ជំរុញ​ឲ្យ​កើតឡើង​មក​។ មនុស្ស​ខ្លះ​កើតមក​នាំ​មក​ជាមួយ​នូវ​តម្លៃ​សីលធម៌ សុភាព​រាបសារ វិចារណញ្ញាណ​មក​ជាមួយ​ជា​និច្ច ផ្ទុយ​ទៅ​វិញ​មាន​មនុស្ស​មួយ​ចំនួន​កើតមក​នាំ​យក​តែ​ភាព​កម្លៅ ល្ងង់ ភាព​ហៃអើ និង​ការ​បំពុលសង្គម​មក​ជាមួយ​តែ​ម្តង​។

ខ្ញុំ​មិន​យល់​ថា​សីលធម៌​នោះ​ជា​អ្វី​នោះ​ទេ តែ​គ្រួសារ​ខ្ញុំ លោកគ្រូ​អ្នកគ្រូ ញាតិ​មិត្រ​តែងតែបាន​ផ្តល់​យោបល់​ដល់​ខ្ញុំ​ថា « សីលធម៌​គឺ​ធម៌​ដែល​នាំ​ឲ្យ​មនុស្ស​នៅ​ជុំវិញ​ខ្លួន​យើង​បាន​សុខ នោះ​ជា​សីលធម៌​ដ៏​ប្រសើរ »​។ ខ្ញុំ​តែងតែ​ទន្ទេញ​និង​ចង​ចាំ​ជា​និច្ច​នូវ​គតិ​ទាំង​អស់នេះ​។ ខ្ញុំ​មិន​ចាត់​ទេ​ថា បុគ្គល​ចំពូក​ខ្លះ​មាន​សីលធម៌​ឬ​គ្មាន​សីលធម៌ តែ​សកម្មភាព ទ​ង្វើ ភាព​អវិជ្ជមាន​របស់​ពួក​គេ​វា​ស្តែង​ឲ្យ​ឃើញ​តែ​ម្តង​។

មនុស្ស​គប្បី​យល់​ឲ្យ​បាន​ច្បាស់លាស់​ពី​ព៌​ត័​មាន​នានា​ដែល​ខ្លួន​បាន​ជួប​ប្រទះ ជា​ជាង​បណ្តោយ​ខ្លួន​ឲ្យ​ធ្លាក់ខ្លួន​ក្នុង​អន្លង់​ពាល​គឺ​សេចក្តី​មិនល្អ​ដែល​សង្គម​ពុំ​ឲ្យ​តម្លៃ​។ មនុស្ស​គប្បី​ព្យាយាម​ធ្វើ​សេចក្តី​ល្អ​បង្ហាញ​ទៅ​មនុស្ស​គ្រប់​គ្នា ជា​ជាង​ធ្វើ​សេចក្តី​អាក្រក់​ជះ​លើ​បុគ្គល​ជុំវិញ​ហើយ​ជម្រាប​ថា​នេះ​ជា​សេចក្តី​ល្អ​ពិត​។

ភាព​ច្រណែន ភាព​អវិជ្ជា មោហៈ ការ​ធ្វើ​សកម្មភាព​ដោយ​ខ្វះ​ការ​ពិចារណា ទាំង​អស់នេះ​បាន​ច្រាន​បុ​គ្គុល​ៗ​ឲ្យ​ធ្លាក់​ក្នុង​រណ្តៅ​ខ្លៅ រណ្តៅ​អាប់យស គ្មាន​ការ​រាប់អាន​ពីរ​ជ្ឈ​ដ្ឋា​ន​ទួទៅ ពិសេស​នឹង​ធ្វើ​ឲ្យ​ខ្លួន​មាន​វិប្បដិសារី​នា​ពេល​ខាង​មុខ​។ បូ​គ្គល​មួយ​ចំនួន​ទៀត​មានការ​សិក្សា​កម្រិត​ទាប មានការ​គិត​ខ្លី សប្បាយ​មួយ​ពេល ក៏​បន្ត​ធ្វើ​សកម្មភាព​ចោលម្សៀត​ជា​ច្រើន​ផង​ដែរ​ទៅ​តាម​ចលនា​សង្គម ដែល​លះបង់​នូវ​សីលធម៌​នានា​ក៏​យ៉ាងនោះ​ដែរ​។

មនុស្ស​ជា​សត្វ​ដែល​មាន​ឧត្តមគតិ​ថ្នាក់ខ្ពស់ លើស​អស់សត្វ​ដទៃ​ទៀត បើកាលណា​សកម្មភាព​នា​ន​ដែល​មនុស្ស​ធ្វើ​ឡើង​ក្បត់ឧត្តមគតិ បាត់បង់​នូវ​សតិសម្បជញ្ញៈ​ហើយ ត្រង់នេះ​មាន​ន័យ​ថា​ខ្លួន​មនុស្ស​នោះ​ប្រៀប​បាន​នឹង​ខ្មោច​ដែល​ស្អុយរលួយ​នៅ​រស់​មិន​ទាន់​ស្លាប់​។

ខ្ញុំ​សូម​គោរព​តម្លៃ​និង​ស្ងើចសរសើរ​ដល់​បុគ្គល​ដែល​រៀន​បាន​ខ្ពង់ខ្ពស់​នានា ដែល​អស់លោក​បាន​ចំណាយពេល​យ៉ាងច្រើន​ក្នុង​កិច្ច​ខិតខំ​សិក្សា ស្រាវជ្រាវ មាន​សីលធម៌ គុណធម៌ សច្ចធម៌ ចេះ​ដឹងខុសដឹងត្រូវ ស្គាល់​កាល​វេលា និង​ទ​ង្វើ​របស់​ខ្លួន​។ ប៉ុន្តែ​ខ្ញុំ​សោកស្តាយ​បុគ្គល​ដែល​រៀនសូត្រ​ដែរ​តែ​បង្កើត​នូវ​ភាព​អវិជ្ជា​នៅ​ក្នុង​ខ្លួន មើល​បុគ្គល​ដែល​ល្អ​ជាង​ខ្លួន​ថា​ជា​សំរាម ថា​ជាលា​មក បន្តុះបង្អាប់ រិះគន់​អ្នក​ដទៃ​ដោយ​សេចក្តី​ខ្លៅ​ដែល​ខ្លួន​មាន​។

បុគ្គល​មួយ​ចំនួន​រៀនសូត្រ​ដល់​កម្រិត « បរិ​ញ្ញា អនុ​បណ្ឌិត បណ្ឌិត ឬ​ដល់​បណ្ឌិត​រដ្ឋ » មាន​ន័យ​ថា​គេ​សប្បាយ​រីករាយ​នូវ​ភាព​ឧស្សាហ៍ សមត្ថភាព ភាព​ប៉ិន​ប្រសប់ ពិសេស​តម្លៃ​នៃ​ការ​ខំប្រឹង​របស់​គេ​។ ផ្ទុយ​ពី​តម្លៃ​សីលធម៌​និង​ភាព​ខ្លៅ មនុស្ស​មួយ​ចំនួន​មានចិត្ត​មិន​សប្បាយ​ថែម​ទាំង​មិន​ត្រេកអរ​នឹង​អ្វី​ដែល​គេ​មាន ដោយ​ប្រើ​វិធី​ចាក់រុក ចែក​ផ្សាយ​ធម៌​ពាល រិះគន់ ដោយ​ឃើញ​គេ​ប្រសើរ​ជាង​ខ្ល​ន​។

ខ្ញុំ​សោកស្តាយ​ដែល​បានឃើញ​បុគ្គល​ខ្លៅ​មួយ​ចំនួន ដែល​ពួក​គេ​បាន​បំប៉ោង​សេចក្តី​ច​ក្តី​ពិត សេចក្តី​ត្រឹមត្រូវ​របស់​មនុស្ស ដោយ​មិន​យល់​ពី​អ្វី​ដែល​គេ​ចង់​បង្ហាញ​ក្នុង​ន័យ​អប់រំ​និង​ជា​ធនធាន​របស់​សង្គម​ក៏​បើ​។ ខ្ញុំ​ពុំ​សូវ​ខ្វល់​លើ​ព័ត៌មាន​ស្អុយ ភាព​មិន​ពិត​របស់​បុគ្គល​ល្ងង់​នោះ​ទេ ពីព្រោះ​នេះ​ជា​រឿង​រសើប​និង​គួរ​ឲ្យ​អស់សំណើច​និង​ប្រៀប​បាន​ដូច​ក្មេង​បៀម​ដៃ​ទៅ​វិញ​ទេ​។

សូម​អរគុណ Facebook Page ក្រុម​អនាមិក​គណនី Fake ACC មួយ​ចំនួន​ដែល​បាន​ជួយ​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ដែល​ក្បត់​នូវ​មនសិការ​ខ្លួន ពិសេស​បាន​ស្រាត​កាយ​ដ៏​ស្អុយ​របស់​ខ្លួន ដើម្បី​ឲ្យ​សង្គម​និង​អ្នក​ដែល​មាន​ពុទ្ធិ​ដឹង​ថា​បុគ្គល​ទាំងអស់​មាន​សីលធម៌ ការ​គិត ទ​ង្វើ​មិន​ស្មើនឹង​សត្វ​ធាតុ​ផង​។

សត្វ​ឆ្កែ ជា​សត្វ​ដែល​គោរព​ម្ចាស់​និង​មាន​ភាព​ស្មោះត្រង់​ចំពោះ​ចៅហ្វាយនាយ​របស់​វា​។ វា​ជា​សត្វ​គួ​ឲ្យ​ស្រឡាញ់​និង​ចិញ្ចឹម​។ តែបើ​មនុស្ស​ធ្វើខ្លួន​ឲ្យ​ទៅ​ជា​ឆ្កែ​វិញ មាន​ន័យ​ថា​អន់​ជា​ឆ្កែ​ទៅ​ទៀត​។ សូមកុំ​តាំងខ្លួន​ជា​មនុស្ស​ឆ្កែ ដោយសារ​ទ​ង្វើ​អគតិ​មួយ​ពេល​របស់​ខ្លួន​។

មួយវិញទៀត មនុស្ស​មារយាទ​សេក ឃើញ​គេ​ថា​អ្វី​ក៏​ស្រែក​និង​ហៃអើ​តាម​គេ​ចាក់ ដោយ​មិនដឹង​ថា​នោះ​ជា​អ្វី ពិត​ឬទេ ច្បាស់​ឬ​អត់ សម្បូរ​ណាស់​សេក​ប្រភេទ​មនុស្ស​នេះ​។ ចូរ​ធ្វើខ្លួន​ឲ្យ​ក្លាយជា​សេក​ដែល​គួរ​ឲ្យ​ស្រឡាញ់ កុំ​ធ្វើខ្លួន​ជា​សេក​ដែល​គេ​ខ្នា​ញ់​ចង់​តែ​អារ​~​ក បែប​នេះ​។

ភ្ញាក់ខ្លួន​មិន​ទាន់​ហួសពេល​ទេ ម្នាល​មនុស្ស​ខ្លៅ​មួយ​ចំនួន សូម​ធ្វើ​ជា​ធនធាន​របស់​សង្គម ចូលរួម​អភិវឌ្ឍ​សង្គម​ជាតិ ជា​ជាង​បំផ្លាញ​ជាតិ​តាម​រយៈ​សកម្មភាព​ឥតប្រយោជន៍​របស់​ខ្លួន​។ សូមកុំ​មាន​សេចក្តី​ប្រមាថ​បន្ត​ទៀត​។

សេចក្តី​ល្អ​តែងតែ​ឈ្នះ​សេចក្តី​អាក្រក់​ជា​និច្ច​។ ខ្ញុំ​តែងតែ​ដេក​លក់ជានិច្ច​ពីព្រោះ​មិន​បាន​ធ្វើ​អាក្រក់​តប​ទៅ​វិញ ប៉ុន្តែ​បុគ្គល​ទាំង​អស់នោះ​នឹង​មិន​ដេក​លក់​ទេ​ក៏​ព្រោះតែ​បាន​បំពេញ​តែ​សេចក្តី​អាក្រក់​នានា​នោះ​។

សរុបសេចក្តី​មក​តម្លៃ​សីលធម៌​សង្គម​ជា​មាគ៌ា​វាស់​នូវ​កម្រិត​ពុទ្ធិ គតិ សមត្ថភាព នា​របស់​មនុស្ស​ក្នុង​ការ​រស់នៅ​នានា​។ ខ្ញុំ​នៅ​តែ​ជា​ខ្ញុំ បុគ្គល​មិនមែន​ខ្ញុំ​បើ​មិន​យល់​មេត្តា​សួរ សុ​.​ចិ​.​បុ​.​លិ​. សូម​កើត​មាន​ជា​និច្ច​។