ចែករំលែក

កាសែតក្នុងស្រុកចិន បានចុះផ្សាយហេតុការណ៍មួយ បានកើតឡើងនៅលើផ្លូវមួយ ស្ថិតនៅក្នុងខេត្ត Jiansu ប្រទេសចិន ដែលកាម៉េរ៉ា សុវត្ថិភាព បានថតរូបភាពខណៈពេលដែលស្ត្រីជនជាតិចិន បានបើករថយន្តដឹកប្តី របស់ខ្លួនមកពីកម្មវិធីជប់លៀងមួយ រហូតដល់ប្តីរបស់នាង ស្រវឹងខ្លាំងពេក ទើបប្រពន្ធឲ្យអង្គុយនៅកៅអីម្ខាង តែមិនដឹងជាមានរឿងអ្វីកើតឡើង នៅសុខៗស្រាប់តែទ្វាររថយន្ត បានបើកហើយរបូតប្តីរបស់នាង ធ្លាក់ពីលើរថយន្តតែម្តង ខណៈពេលដែលរថយន្ត កំពុងតែបើកយ៉ាងលឿន ។

តែហេតុការណ៍នេះ ពិតជាសំណាងរបស់បុរសជាប្តីណាស់ ព្រោះតែពុំមានរថយន្តផ្សេង បើកពីក្រោយរថយន្តរបស់ពួកគេ ។

បើតាមការពិនិត្យមើលវីដេអូ គេឃើញថា រថយន្តបើកទៅមុខហួសបន្តិច ទើបថតមកមើលបុរសជាប្តីវិញ ចំពោះមូលហេតុ ដែលបុរសជាប្តីធ្លាក់ពីលើរថយន្តនោះ មិនទាន់ដឹងនៅឡើយនោះទេ តែបើតាមការពិនិត្យមើល ឲ្យច្បាស់នោះ បុរសជាប្តីប្រហែលជាធ្លាក់មកដោយខ្លួនឯង ព្រោះតែស្រវឹងស្រាខ្លាំងពេក ពុំដឹងថាខ្លួនបើកទ្វារឡាននោះឡើយ ៕