ចែករំលែក

កាលពីពេលថ្មីៗនេះ មានការភ្ញាក់ផ្អើលមួយ ករណីប៉ូលិស និងប៉េអឹម បានឈ្លោះគ្នារឿងចាប់ជនល្មើស ដោយម្ខាងបានអះអាងថា ជាអ្នកដាក់ខ្នោះជនល្មើសមុន ហើយម្ខាងទៀត បានអះអាងថា អ្នកជាអ្នកចាប់បានជនល្មើសមុន ។

សូមបញ្ជាក់ថា ជនល្មើសដែលប៉ូលិស និងប៉េអឹម ចាប់បាននេះ ពាក់ព័ន្ធជាមួយនិងករណី ឃាតកម្មអារកសម្លាប់សង្សាររបស់ខ្លួន ។ ទោះជាយ៉ាងណា ពេលនេះដល់វគ្គដែលជនល្មើស ឈឺក្បាលវិលមុខវិញម្តងហើយ ព្រោះមិនដឹងថា ត្រូវទៅជាមួយខាងណាឲ្យពិតប្រាកដ បើគង់តែជាប់គុកដូចតែគ្នានោះ។