ចែករំលែក

បរទេស៖ កាលពីពេលថ្មីៗនេះ មានករណីដ៏រន្ធត់មួយបានកើតឡើងនៅភូមិ Ngargorego កណ្ដាលកោះជ្វា ប្រទេសឥណ្ឌូនេស៊ី ដោយប៉ូលិសបានទទួលសេចក្ដីរាយការណ៍ថា នារីបុគ្គលិកធនាគារដ៏ស្រស់ស្អាតម្នាក់ ត្រូវបានជនដៃដល់រំលោភ ហើយសម្លាប់យ៉ាងសាហាវព្រៃផ្សៃ ។

នារីរងគ្រោះមានឈ្មោះ Dera Dewanti អាយុ ៣៥ឆ្នាំ មុខរបរបុគ្គលិកធនាគារមួយកន្លែង នៅក្នុងតំបន់ខាងលើ ។ ប្រភពបានឱ្យដឹងថា មុនរកឃើញសាកសពនារីរងគ្រោះ គេមិនបានឃើញនាងមកធ្វើការរយៈពេល ២ថ្ងៃមកហើយ ហើយក៏ពុំមានអ្នកណាម្នាក់បានដឹងដំណឹងនាងឡើយ រហូតដល់មានអារម្មណ៍សង្ស័យ ទើបគ្នាស្វែងរកនឹងឃើញសាកសពនារីរងគ្រោះស្លាប់យ៉ាងអណោចអធម ទើបរាយការណ៍ជូនសមត្ថកិច្ចតែម្ដង ។

យោងតាមការពិនិត្យរបស់សមត្ថកិច្ចបានឱ្យដឹងថា នៅលើរាងកាយរបស់សាកសពមានស្នាមរបួសដោយសង្ស័យប្រតាយប្រតប់ជាមួយនរណាម្នាក់ ដោយឡែកទ្រព្យសម្បត្តិរបស់សាកសពរួមមានទូរស័ព្ទដៃ ព្រមទាំងរថយន្តមួយគ្រឿងត្រូវបាត់បង់ ដូចនេះតាមការសន្និដ្ឋានបណ្ដោះអាសន្នគឺនារីរងគ្រោះត្រូវបានជនសង្ស័យចាប់រំលោភ រួចសម្លាប់ចោល ដើម្បីប្លន់ទ្រព្យសម្បត្តិ ។

តាមការលើកឡើងរបស់អ្នកជិតខាង Dera Dewanti បានឱ្យដឹងថា នារីរូបនេះជាមនុស្សល្អ ចូលចិត្តជួយយកអាសារមនុស្សចាស់ ដូចនេះការស្លាប់របស់នាង បានធ្វើឱ្យក្រុមគ្រួសារ ព្រមទាំងមិត្តភក្ដិសោកស្ដាយយ៉ាងខ្លាំង ៕
សហការី KBN
ប្រភព៖ kapook