ចែករំលែក

ចិន៖ កាលពីពេលថ្មីៗនេះ មានព័ត៌មានកក្រើកមួយក្នុងប្រទេសចិន ដោយមានស្រ្តីវ័យ ៥០ឆ្នាំម្នាក់ធ្លាក់ពីលើបន្ទប់អាផាតមិនជាន់ទី ៥ ខណៈដែលនាងកំពុងសម្អាតបង្អួច តែសំណាងល្អពេលធ្លាកចុះមកនោះ ជើងរបស់នាងម្ខាងបានទាក់ជាប់ជាមួយខ្សែភ្លើងតាមដងផ្លូវ មិនបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់ជីវិតឡើយ ។

ក្រោយពេលជួបរឿងដូចនេះ ស្ត្រីខាងលើ ត្រូវបានក្រុមសង្គ្រោះមកដល់ និងបាននាំនាងទៅមន្ទីរពេទ្យ ហើយថ្វីបើមិនមានគ្រោះថ្នាក់ដល់ជីវិតក្ដី តែនារីមិនបង្ហាញឈ្មោះម្នាក់នោះ សន្លប់បាត់បង់ស្មារតីដោយសារតែភ័យខ្លាចខ្លាំងពេក ។

ប្រភពព័ត៌មានពី Shanghaiist បានឱ្យដឹងថា ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅអាផាតមិនឈ្មោះ ឡៅនីង ជាន់ទី ៥ ក្នុងទីក្រុង Benxi ប្រទេសចិន ។ ប៉ុន្តែទោះជា យ៉ាងណាក្ដី សម្រាប់មូលហេតុ នៃដំណើររឿងខាងលើនេះ នៅមិនទាន់ប្រាកដនៅឡើយ ព្រោះបើយោងតាមមតិមួយចំនួន បានឱ្យដឹងថា តាមពិតមូលហេតុដែលស្ត្រីរូបនេះធ្លាក់ពីលើបន្ទប់ជាន់ទី ៥ គឺមិនមែនមកពីនាងសម្អាតបង្អួចឡើយ គឺនាងមានសាហាយស្មន់ជាមួយប្ដីគេ ហើយពេលនោះស្រាប់តែប្រពន្ធគេមកទាន់ ទើបនាងបង្ខំចិត្តរកកន្លែងកលាក់ខ្លួន ហើយក៏បានធ្លាក់ចុះក្រោមតែម្ដង នេះបើយោងតាមកាមេរ៉ាថតបានសកម្មភាពរបស់បុរសជាគូស្នេហ៍លួចលាក់របស់នាង ដែលគេឃើញសម្ងំលាក់ខ្លួននៅក្រៅបន្ទប់ ទាំងគ្មានខោអាវពាក់សមរម្យ៕

ប្រភព៖ សៀងហៃអ៊ីស