ចែករំលែក

តើអ្នកជឿរឿងប្រផ្នូរដែរឬទេ? តើនេះជាការចៃដន្យ ឬជាអ្វី? ការស្លាប់របស់តារាសម្តែង Pin Pin បានធ្វើឲ្យមិត្តភក្តិរបស់នាងជាច្រើន មានការសោកសង្រេង ព្រមទាំងសាច់ញាតិរបស់នាងផងដែរ ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ កាលពីវេលាម៉ោង១រសៀល ថ្ងៃ២៩ មិថុនា ម្សិលមិញនេះ ។

ក្រោយពីការស្លាប់របស់នាង មានគណនីហ្វេសប៊ូកមួយ ឈ្មោះ Khan Daniya ដែលត្រូវជាមិត្តភក្តិជិតស្និទ្ធរបស់នារីរងគ្រោះ បានបង្ហោះសារដ៏គួរឲ្យព្រឺក្បាល និងមិនគួរឲ្យជឿថាតើវាជាប្រផ្នូររបស់នាង មិនពេលនាងស្លាប់ ឬយ៉ាងណា? ដោយកញ្ញាបានសរសេរថា៖

“Pin ហែងឈឺខ្លាំងយើងដឹងហែងមករកពួកយើងតែហែងចូលមកអត់កើត ហែងយំឲយើងលឺឲយើងនឹកហែងខ្លាំងពេលយើងងើបមកយើងគិតថាហែងអត់ស្លាប់ទេហែងនៅផ្ទះពុងគេងមែនហេ យើងដឹងហែងឈឺខ្លាំងហែងយំខ្លាំងៗ បើមានជាតិក្រោយយើងជួបគ្នាទៀតpin I really love u so much my bff 💛💛💛😣😣😢😢😢Pìń Pìn”
ម្សិលមិញពេលនេះ ម៉ោងនេះ ពួកយើងកំពុងសើចសប្បាយមែនអត់ Pin Pin

អ្វីដែលគេគិតថា ជាប្រផ្នូរមួយរបស់នាង មុនពេលស្លាប់នោះ គឺកញ្ញា Pin Pin បានបង្ហោះសារ និងរូបភាពមួយ កាលពីថ្ងៃទី២៧ មិថុនា ២០១៧នេះថា “Good Morning តេីកន្លែងណាព្រមទទួលយកខ្ញុំ??? ហើយមានគណនីហ្វេសប៊ុកមួយ(សូមលាក់ឈ្មោះ) បានចូលទៅ Comment ឆ្លើយឆ្លងជាមួយ កញ្ញា Pin Pin ថា Pagoda (វត្ត)” ស្រាប់តែរំលងបានតែពីរបីថ្ងៃ នាងក៏បានជួបគ្រោះថ្នាក់ចរាចរណ៍ ដ៏គួរឲ្យរន្ធត់តែម្តង ៕